Kh Educational

រឿង ដំណើរកម្សាន្តដ៏អស្ចារ្យ របស់ទីតូ និង រីកា

 រឿង ដំណើរកម្សាន្តដ៏អស្ចារ្យ របស់ទីតូ និង រីកា
 អ្នកនិពន្ធ៖ គឹម អានអរុណ
វិចិត្រករ៖ សៀត សុភាព
អ្នក​រចនា​ទំព័រ៖ លឹម អេងគាត
អ្នក​សរសេរ​កូដ៖ ភិន ភារុន 
        
         ទីតូ និង រីកា ឈ្លោះ​គ្នា​ដណ្ដើម​ទូរស័ព្ទ។ នៅ​ពេល​ដែល​ពួកគេ​ចុច​ប៊ូតុង​ដោយ​អចេតនា យានអវកាស​មួយ​បាន​បង្ហាញ​ខ្លួន។ អេលាន បាន​លេច​ចេញ​មក​ក្រៅ ហើយ​ហៅ​ពួកគេ​អោយ​ឡើង​លើ​យានអវកាស​នោះ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ដ៏​អស្ចារ្យ​មួយ នៅ​ក្នុង​យានអវកាស​ជាមួយ​នឹង​កូន​ឆ្កែ ព្រមទាំង​អំពិលអំពែក។ ប៉ុន្តែ​នៅ​ពេល​ដែល ពួកគេ​ភ្ញាក់​ឡើង គេ​ចាប់ផ្ដើម​ឆ្ងល់​ថា តើ​អ្វី​ទាំងអស់​នោះ​គ្រាន់តែ​ជា​ការ​យល់សប្ដិ​ឫ 


រឿង ព្រះនាង​តម​សំណួរ_Princes not answer FA (1)


ព្រះនាង​តម​សំណួរ

អ្នកនិពន្ធ៖ ព្រុំ គន្ធារ៉ូ
វិចិត្រករ៖ សេង វិសុទ្ធ
អ្នក​រចនា​ទំព័រ៖ ប៉ុក អ៊ុីឡុង
 
អ្នក​សរសេរ​កូដ៖ ជុំ ដារ៉ា 
          
           ចំណាន ចូលចិត្ត​ស្ដាប់​រឿងនិទាន ។ គេ​សួរ​សំណួរ​ច្រើន​ណាស់ ដែល​សំណួរ​ខ្លះ​ធ្វើ​អោយ​ប៉ា​គេ​ពិបាក​នឹង​ឆ្លើយ ។ យប់​មួយ តួអង្គ​ក្នុង​សៀវភៅ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង ។ តួអង្គ​នោះ គឺ​ជា​ព្រះនាង​ម្ចាស់ ដែល​ស្ថិត​នៅ​ក្រោម​មន្តអាគម​យាយ​ធ្មប់ ។ ចំណាន​សួរ​សំណួរ​ជាច្រើន​ទៅកាន់​ព្រះនាង ដែល​ជា​មូលហេតុ​ធ្វើ​អោយ​មន្ត​អាគម​នោះ​សាបរលាប ។ នៅ​យប់​បន្ទាប់ ចំណាន​បាន​និទានរឿង​ព្រះនាង​តម​សំនួរ​ទៅ​អោយ​លោក​ប៉ា​គេ​ស្ដាប់ ។




របៀបឆ្លាក់អក្សរខ្មែរ ទាំង៤វគ្គ

 របៀបឆ្លាក់អក្សរខ្មែរ ទាំង៤វគ្គ 
ប្រភពពី៖  ក្រសួង​អប់រំ យុវជន និង​កីឡា មជ្ឍមណ្ឌលធនធានអប់រំអេឡិចត្រូនិច http://www.krou.moeys.gov.kh
         សៀវភៅ​របៀប​ឆ្លាក់​អក្សរ​ខ្មែរ​បែប​មូល ដែល​ត្រូវ​បាន​រៀបរៀង និង​រចនា​ឡើង​ដោយ​ថេរានុរក្ខិ ភិក្ខុ តោ ថាច់សើង ដើម្បី​បង្ហាញ​ពី​របៀប​ឆ្លាក់​ព្យញ្ជនៈ ជើងព្យញ្ជនៈទាំង៣៣តួ ស្រៈ​ពេញ​តួ ស្រៈ​និស្ស័យ លេខ និង​វណ្ណយុត្ត ឱ្យ​បាន​ត្រឹមត្រូវ។