ប្រជុំរឿងព្រេងខ្មែរ ភាគ ៩
៣
រឿងព្រេង
ទាក់ទងនឹងទំនៀមចោះត្រចៀកកូនស្រី
តាមទំនៀមពីបុរាណកាលមក ក្មេងស្រីៗសុទ្ធតែចោះត្រចៀក គ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យបច្ចុប្បន្ននេះក៏នៅតែធ្វើចំពោះត្រចៀកដែរគឺគេចោះត្រចៀកទុក
សម្រាប់ពាក់គ្រឿងអលង្កាផ្សេងៗមានកាវទំហូជាដើម។ឯក្មេងប្រុសៗមិនចោះត្រចៀក
នោះទេ។
រឿងនេះខ្ញុំបានដឹងពីសម្នាក់ដូនចាស់ម្នាក់ ឈ្មោះ មាស រស់នៅភូមិដូនអស់, គាត់ស្លាប់ប្រហែលជា១៨ ឆ្នាំហើយ។
រូបនៃ៖ ការចោះត្រចៀក |
ដូចគ្នានឹងត្រសាល់អំបោះយ៉ាងនេះហើយ ទើបគេហៅវាថា "ត្រសាល់" ដែរ។
តែក្មេងស្រីជំនាន់ដើម គេពាក់គ្រឿងអលង្ករម្យ៉ាង ហៅថា "កន្ទួត"។ កន្ទួត មានកញ្ចាំងដូចគ្នា "កាវទងត្រង់" សព្វថ្ងៃនេះដែរតែឥតមានត្បូងទេ។ នៅត្រង់កន្លែងដាំត្បូងគេធ្វើរាងដូចផ្លែកន្ទួតហើយធ្វើក្រវិលមូលមួយសម្រាប់ដោត
ក្នុងរន្ធត្រចៀកចោះ។ កន្ទួតនោះគេធ្វើដោយមាស ឬទង់ហ្វា។
ទំនៀមចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា
កាលកន្លងទៅយូរយាណាស់ហើយនោះ មានកុដុម្ពីក៍ម្នាក់ ជាអ្នក មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាស ប្រាក់ កែវងកពិទូរ្យសូរ្យកានសព្វបែបយ៉ាង។ កុដុម្ពីក៍នោះ មានចិត្ត ក្បត់នឹងភរិយារបស់ខ្លួន ហើយទៅសហាស្មន់នឹងខ្ញុំស្រីម្នាក់។ លុះ យូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើដូចម្តេចនឹងធ្វើបាបមេខ្ញុំស្រីនោះបាន។ថ្ងៃមួយកុដុម្ពីក៍ក៏មានដំណើរទៅ
ស្រុកក្រៅពេញមួយថ្ងៃ, ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួនទៅចាប់
នាងស្រីជាសហាយរបស់ប្តីនោះធ្វើបាបដោយវាយដំច្រំធាក់និងជេរបញ្ចោរច្រាសឆ្អេះ
យ៉ាងអស្ចារ្យរួចយកដែកគោលមកចោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាងនោះ
ហើយទុកចោលលើផ្ទះនោះទៅ។
លុះវេលាល្ងាច កុដុម្ពីក៍ ត្រឡប់មកពីស្រុកក្រៅវិញ ឃើញដូច្នោះ ក៏សួរទៅនាងសហានោះថា"យ៉ាងម៉េច!បានជាគេយកដែលគោលបោះស្លឹកត្រចៀក
ដូច្នេះ?"។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ ប្តីក៏ដកដែកគោលចេញ រកថ្នាំលាបស្រួលបួលហើយ ឲ្យទៅនៅផ្ទះមួយឆ្ងាយពីគ្នា។
ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្តីអៀនខ្មាស់ គេជាច្រើនព្រោះត្រចៀកខ្លួនមានស្នាមប្រហោង។នាងចេះតែនិយាយនឹងប្តីថាឲ្យជួយធ្វើយ៉ាងណាដើម្បីឲ្យបាត់ស្នាមប្រហោងត្រចៀកនាង។កុដុម្ពីក៍ក៏ធានារ៉ាប់រងថានឹងរកមធ្យោបាយធ្វើឲ្យបាត់ស្នាមហើយឲ្យបានល្អទៀតផង។នៅយប់មួយកុដុម្ពីក៍ដេកសញ្ជឹងគិត
ឃើញថាបើអញយកមាសទៅឲ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែក
គោល ហើយយកមកឲ្យនាងពាក់បិទត្រង់រន្ធស្នាមនោះ ប្រហែលនឹងបានល្អ។ លុះគិតហើយទើបកុដុម្ពីក៍ចាត់ឲ្យជាងធ្វើបានដូចបំណងដោយបង្គាប់ឲ្យធ្វើមាន
កញ្ចាំងដាំត្បូងពេជ្រ រំលេច ដោយក្បាច់រចនាផ្សេងៗយ៉ាងល្អវិចិត្រ គួរឲ្យចង់បាន។ នាងសហាយក្រោយដែលបានពាក់ដែលគោលមាសដាំពេជ្រក៏ឃើញថាមនាលម្អប្លែកនាំឲ្យនាងមានចិត្តរីករាយ យ៉ាងក្រៃលែង។
លុះថ្ងៃក្រោយមក
នាងប្រពន្ធដើម បានឃើញត្រចៀកនាងដែល ខ្លួនបោះដែកគោលនោះ
មានពន្លឺផ្លេកៗគួរឲ្យស្រឡាញ់ក៏សួរនាង នោះថា "នាងបានអ្វីមកពាក់នៅត្រចៀកនោះ
ក៏ល្អម្លេះ?" នាងសហាយឆ្លើយថា "ខ្ញុំពាក់ដែលគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុន"។
នាងប្រពន្ធដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឲ្យជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ដូចនាងប្រពន្ធដើមដែរ។
ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀក កូនស្រីតាំងពីនៅក្មេងតូចៗទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងៗជាប់រហូតមកដល់សព្វថ្ងៃ។
No comments:
Post a Comment