Kh Educational: ​សម្រស់ភ្នំ​សំបុក នៃខេត្្តក្រចេះ

​សម្រស់ភ្នំ​សំបុក នៃខេត្្តក្រចេះ


​    ភ្នំ​សំបុកមាន​ទីតាំង​នៅក្នុង​ភូមិ​ថ្ម​គ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ មានចម្ងាយ១០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​ចាស់​។​​ ភ្នំ​សំបុកមាន​កម្ពស់​៧០​ម៉ែត្រ ដែលភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​តាមផ្លូវលំ​ក្រាលគ្រួសក្រហម ​ខាងស្ដាំ​ដៃ​និង​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ពីផ្លូវធំ​ដើម្បីទៅដល់​ភ្នំ។ ​ភ្នំ​តូច​នេះ​គ្របដណ្ដប់​ដោយ​ដើមឈើ​ជាច្រើន​ប្រភេទ ហើយមានម្លប់ យ៉ាងត្រជាក់ ត្រឈឹមត្រឈៃ។
នៅលើភ្នំសំបុកក៌មានកូនភ្នំចំនួន២បន្ថែមទៀត ដែលភ្នំោះថាភ្នំប្រុស ភ្នំស្រី។បងប្អូនប្រហែលជាឆ្ងល់ពីការអត្ថាធិប្បាយរបស់ខ្ញុំជាក់ជាមិនខាន ព្រោះបងប្អូនធ្លាប់តែលឺ និងធ្លាប់តែស្គាល់ ភ្នំប្រុស ភ្នំស្រី ដែលស្ថិតនៅលើទឹកដីខេត្តកំពង់ចាមតែ
ប៉ុណ្ណោះ ជាការពិតណាស់នៅលើភ្នំសំបុក ពិតជាមានភ្នំប្រុស ភ្នំស្រី ពិតប្រាកដមែន ហើយប្រវត្តិភ្នំប្រុស ភ្នំស្រី នៅទីនេះក៌ប្រហាក់ប្រ
ហែលទៅនឹង ប្រវត្តិភ្នំប្រុស ភ្នំស្រី ដែលស្ថិតនៅខេត្តកំពង់ចាមដែរ។
ភ្នំស្រីមានកំពស់ខ្ពស់ជាងភ្នំប្រុស។ ចំពោះឈ្មោះ ភ្នំប្រុស ភ្នំស្រី នៅទីនេះប្រជាពលរដ្ឋមិនបានប្រើទេ
ព្រោះភ្នំទាំងពីនេះស្ថិតនៅភ្នំលើសំបុកតែមួយដូច្នេះហើយទើបពួកគាត់ហៅត្រឹមតែភ្នំសំបុក។ ហើយរីឯពាក្យភ្នំសំបុកនេះក៌ធ្លាប់មានរឿងនិទានដែរ។ តាមការដំណាលរបស់តាម្ចាស់ស្រុកបានឲដឹងថា "កាលដើមឡើយ នៅជើងភ្នំសំបុកសំបូររ៉ែមាសច្រើនណាស់ រីឯព្រះមហាក្សត្រ ក៌ហៅជាងទងឲមកស្នាក់នៅទីនេះ ដើម្បីយកមាសទាំងនោះមកផលិតធ្វើជាងគ្រឿងអលង្ការ ហើយប្រជាពលរដ្ឋក៌ហៅទីនោះថា ភ្នំសំបុកមាស ហើយយូរៗទៅក៌ ក្លាយជាភ្នំសំបុករហូតដល់សព្វថ្ងៃនេះតែម្ដង។
ដើម្បីឡើងមកដល់ភ្នំសំបុក យើងត្រូវធ្វើដំណើរឆ្លងកាត់ជណ្ដើរ ១៦០ កាំ បើយើងធ្វើដំណើរបន្តឡើងមកវិហារភ្នំប្រុស យើងត្រូវឆ្លងកាត់ជណ្ដើរ ៤០ កាំ តែបើយើងធ្វើដំណើរឡើងទៅភ្នំស្រីវិញគឺត្រូវឆ្លងកាត់២ដំណាក់កាលគឺ ៖

.ដំណាក់កាលទី១ ឆ្លងកាត់ជណ្ដើរ ៧៦ កាំ
.ដំណាក់កាលទី២ ឆ្លងកាត់ជណ្ដើរ ១២៨ កាំ
នៅលើភ្នំស្រីគឺមានអាស្រមចំនួន២គឺ
.អាស្រមទី១ តំកល់រូបព្រះពុទ្ធ
.អាស្រមទី២ តំកល់រូបសំណាក់លោកតា ទប់
តាមកាលដំណាលថាលោកតា ទប់ ជាមេទ័ពដ៌ក្លាហាន ក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពាន ប៉ុន្តែក្រោយមក លោកតាក៌បានពលីជីវិតនៅក្នុងសង្រ្គាម ហើយប្រជាពលរដ្ឋនៅក្នុងតំបន់នោះក៌បានកសាងរូបសំណាក់លោកតា ទប់ នេះឡើងដើម្បីតំណាងឲរូបលោកតា ទប់ ហើយប្រជាពលរដ្ឋក៌ឲឈ្មោះរូបសំណាក់នេះថា"លោកតា ទប់ៗ" ។
បារមីលោកតា ទប់ខ្លាំងក្លាណាស់កាលពីសម័យមុន លុះមកដល់សម័យក្រោយមក រូបសំណាក់របស់លោកតា ទប់ ត្រូវបានជនទុច្ចរិកគាស់យកអស់១កំណាត់ខាងលើទៅបាត់ ប៉ុន្តែបច្ចុប្បន្នរូបសំណាក់នេះត្រូវបានកសាងឡើងវិញ។ រីឯនៅចង្កេះភ្នំស្រី ពីមុខអាស្រមលោកតា ទប់ ក៌មានអាស្រមព្រះគោ១ទៀត ដែលបែរមុខទៅទិសខាងជើង។
បើសិនបើយើងឡើងទៅដល់កំពូលភ្នំស្រី នោះប្រាកដណាស់អារម្មណ៌របស់យើងច្បាស់ជាស្រស់ថ្លា ចាកផុតអស់ទុកសៅម៉ង ទទួលយកខ្យល់អាកាសបរិសុទ្ធ នឹងគយគន់ទេសភាពតាមដងទន្លេមេគង្គ នឹង ស្រូវស្រែ ចំការរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះជាមិនខាន។ នេះជាវីដេអូពីសម្រស់របស់ ​ភ្នំ​សំបុក នៃខេត្តក្រចេះ⇛៖ ​https://youtu.be/jh_37zDB8b4







 

No comments:

Post a Comment