Kh Educational: ប៊ែលធី គ្រុប បានរៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ និងធ្វើបទបង្ហាញ ស្ដីពីការផ្ដល់កញ្ចប់តាវកាលិក ថែទាំសុខភាព

ប៊ែលធី គ្រុប បានរៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ និងធ្វើបទបង្ហាញ ស្ដីពីការផ្ដល់កញ្ចប់តាវកាលិក ថែទាំសុខភាព


- កាលពីព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ប៊ែលធី គ្រុប បានរៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ និងធ្វើបទបង្ហាញ ស្ដីពីការផ្ដល់កញ្ចប់តាវកាលិក ថែទាំសុខភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងឯកឧត្តម ម៉េង ហុង នាយករង បេឡាជាតិរបបសន្តិសុខសង្គម និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលសហសិក្សានៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង ស្ថិតនៅអគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ)។
 “ប៊ែលធី គ្រុប តែងតែមាន ទស្សនៈរបស់ខ្លួនអំពីសុខទុក្ខរបស់បុគ្គលិកថា៖ "សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជនជាសម្បត្តិរបស់ជាតិ"




No comments:

Post a Comment