Kh Educational

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុនិស្សិតចំនួន ១,៦៣០នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុនិស្សិតចំនួន ១,៦៣០នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
គរុសិស្ស និងនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតអធិការអប់រំចំនួន ៧០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២០នាក់, គ្រូបង្រៀនកម្រិតឧត្តម (បិរញ្ញា+១) ចំនួន ៨៤៩នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ ៦៩១នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយជាខ្លាំងចំពោះពីធីប្រគល់សញ្ញាបត្រជូនគរុនិស្សិតនៅពេលនេះ។ សម្តេចតេជោបានអរគុណដល់គណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំ ដែលបានបណ្តុះបណ្តាលគរុនិសិ្សតយើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីដំណើរវិវត្តន៍នៃវិទ្យាស្ថានជាតិអប់រំនេះ ដែលពីមុនគ្រាន់តែជាសាលា គរុកោសល្យធម្មតាតែប៉ុណ្ណោះ តែពេលនេះបានក្លាយជាវិទ្យាស្ថានជាតិអប់រំដ៏ធំមួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមចំណែកជំរុញវិស័យអប់រំឲ្យមានការីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកផងដែរថា ក្រោយឆ្នាំ ១៩៧៥ គឺវិស័យអប់រំបានបំផ្លាញរលាយទាំងស្រុងដោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយឆ្នាំ ១៩៧៩ យើងមិនមានសាលារៀនគ្រប់គ្រាន់ឡើយដែលពេលនោះយើងបានអនុវត្ត “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច, រីឯអ្នកចេះតិចបង្រៀនអ្នកមិនចេះ” ដែលក្រោយមកវិស័យអប់រំជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ផងដែរថា វិស័យអប់រំនៅតែជាអាទិភាពយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបណ្តុះបណ្តាលគ្រូបង្រៀនគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ដល់កូនខ្មែរ ជំនាន់ក្រោយ។ វិស័យអប់រំគឺមានការផ្សាភ្ជាប់ទៅនឹងវិស័យផ្សេងៗ ពីព្រោះវិស័យទាំងអស់សុទ្ធតែត្រូវការធនធានមនុស្សជាចាំបាច់។ រាជរដ្ឋាភិបាលតែងតែខិតខំជំរុញវិស័យអប់រំ ជាក់ស្តែងបច្ចុប្បន្នយើងមានអគារសាលារៀនរាប់ពាន់ខ្នងត្រូវបានកសាងគ្រប់ទីកន្លែង។ ទន្ទឹមនឹងការកសាងសាលារៀន រាជរដ្ឋាភិបាលក៏បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរដូចជាផ្លូវថ្នល់ និងមន្ទីពេទ្យ។ល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ បានជូនពរឲ្យដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។ អ្វីដែលយើងសម្រេចបាននៅថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខ សន្តិភាព ដែលផ្តល់ឱកាសអោយគរុនិសិ្សតយើងបានសិស្សារៀនសូត្រទទួលបានជោគជ័យជាបន្តបន្ទាប់។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់គរុនិសិ្សតដែលបានបញ្ចប់ការសិក្សា នឹងផ្តល់ជូននូវដំណើរកំសាន្តនៅខេត្ត សៀមរាប ព្រមទាំងពិធីជប់លៀង ដល់គរុនិស្សិតទាំងអស់ និងបានថតរូបអនុស្សាវរីយ៍ជាមួយគរុនិស្សិតប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខកូនក្មួយកម្មករជាងមួយម៉ឺននាក់មកពីរោងចក្រតំបន់ជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ

 សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខកូនក្មួយកម្មករជាងមួយម៉ឺននាក់មកពីរោងចក្រតំបន់ជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះសម្តេចតេជោ ហ៊ុន សែន​អញ្ជើញចុះសួរសុខកូនក្មួយកម្មករជាងមួយម៉ឺននាក់មកពីរោងចក្រតំបន់ជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ១៥,៧៦៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ មកពីរោងចក្រតំបន់ ជ្រៃកោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណងសំខាន់របស់ សម្តេចតេជោ​គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាសំខាន់ៗចាំបាច់ និងបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករអោយកាន់តែល្អប្រសើរឡើង។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការនី នាពេលនេះ។ សម្តេចតេជោ បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនី បានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រាសាសន៍ថា ក្នុងរយៈពេល ៨០ថ្ងៃ ចាប់ពីដើមឆ្នាំ២០១៨ មក មានកម្មករនីសម្រាលកូនប្រមាណជាង ១១,៥៣៩នាក់ រួចហើយ ក្នុងនោះរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណជាង ១លានដុល្លារ សម្រាប់កម្មការនីឆ្លងទន្លេនោះ នឹងកំពុងបន្តមានជាបន្តបន្ទាប់ទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ជីដូនជីតា ក្មួយៗកម្មករកម្មការនី ដែលកន្លងមកតែងតែគាំទ្រ ចំពោះការដឹកនាំរបស់ សម្តេច ដែលធ្វើឲ្យប្រទេសក្រីក្រមួយនេះក្លាយមកជាប្រទេសដែលមានប្រាក់ចំណូមធ្យមកំរិតទាបនាពេលបច្ចុប្បន្ន។ សម្តេចតេជោនឹងនៅបន្តរួមដំណើរជាមួយបងប្អូនកូនក្មួយកម្មករកម្មការនី និងបងប្អូនប្រជាពលរដ្ឋកម្ពុជាមិនតិចជាង១០ឆ្នាំទៀត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកម្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ៩ចំណុចដើម្បីអោយក្រសួងពាក់ពន្ធ័នានាអនុវត្តន៍អោយមានប្រសិទ្ធភាព:-
១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២) ត្រូវអនុវត្ត ចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានហ្មត់ចត់។
៣)ត្រូវអនុវត្ត ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធនានា ត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។
៤.ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកថែមប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
៥)ត្រូវអនុវត្ត ចំពោះរបបសន្តិសុខសង្គម ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួសអោយ ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងបានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយ ដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩ នូវគម្រោងរបបសោធននិវត្តន៍នេះ។
៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្របិទរត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ខែជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ ក្រសួងពាក់ព័ន្ឋ ត្រូវជួយរកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និង និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៥០៦ នាក់ផងដែរ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញពីការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្ររបស់សម្តេចចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕












 

ពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨


ពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨

ភ្នំពេញ៖ តាមរយៈ Page Facebook Office របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ (https://www.facebook.com/grkpp/) បានផ្សព្វផ្សាយថា៖ នារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាកងឯកភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-ស្ថាប័ន ជុំវិញរាជធានី អភិបាលខណ្ឌទាំង១២ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គប្រជុំបូកសរុបទាំងមូលយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមធ្យោបាយប្រើប្រាស់ក្នុងការប្រតិបត្តិការងារ របស់ខ្លួនយ៉ាងសម្បូរបែប មានទាំងរថយន្តតូចធំ ម៉ូតូហុងដាធុន 750cc និងសម្ភារៈបំពាក់ជាប់ខ្លួនកងកម្លាំង គ្រប់គ្រាន់ ព្រមទាំងបានធ្វើការសម្តែង នូវបច្ចេកទេសប្រតិបត្តិការ ជូនគណៈអធិបតីនិងភ្ញៀវកិត្តិយសទស្សនា យ៉ាងជក់ចិត្ត។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលើកឡើងដោយសង្ខេប ពីលទ្ធផលស្នាដៃ និង បទពិសោធន៍ការងារ ដែលអង្គភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អនុវត្តសម្រេចបាន ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី០៦ ខែ១២ ឆ្នាំ២០១៦ ដល់ថ្ងៃទី០៥ ខែ១២ ឆ្នាំ២០១៧ បទល្មើសកើតឡើងក្នុងរាជធានីភ្នំពេញ ដែលអាវុធហត្ថស្រាវជ្រាវនិងកត់ត្រាបាន សរុបមានចំនួន៧៩៦លើក ក្នុងនោះអាវុធហត្ថរាជធានី ភ្នំពេញម្ចាស់ការបង្ក្រាបសរុបបានចំនួន ៦០១លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ១,២៤៧នាក់ (បញ្ជូនទៅតុលាការចំនួន ១,០២៤នាក់, ប្រគល់ឲ្យអង្គភាពពាក់ព័ន្ធចំនួន៥៩នាក់ និង បានអប់រំឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញចំនួន ១៦៤នាក់)។ ចាប់យកវត្ថុតាង រួមមាន៖ អាវុធខ្លីចំនួន ១៧ដើម, រថយន្ត ចំនួន២២គ្រឿង, ម៉ូតូចំនួន ២៣២គ្រឿង និងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនទឹកកក សរុបចំនួន ២,៥២៩កញ្ចប់ (ស្មើនឹង ៣ គីឡូក្រាម ៤១៦.៣៩ ក្រាម) ព្រមទាំងថ្នាំញៀនប្រភេទចម្រុះមួយចំនួនទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ក៏ដូចជាស្នាដៃទាំងឡាយ ដែល កងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក និងសូមកោតសរសើរស្មារតីម្ចាស់ការខ្ពស់ របស់លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលបានដឹកនាំអង្គភាពឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។



នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានសម្តែងការគាំទ្រនិងឯកភាព ទៅលើរបាយការណ៍បូកសរុប ការវាយតម្លៃ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជុំវិញសភាពការណ៍ទូទៅ ក្នុងការប្រតិបត្តិតួនាទីភារកិច្ច ក៏ដូចជាការកសាង របស់ អាវុធហត្ថរាជធានីភ្នំពេញ ដែលបង្កើតបានជាស្នាដៃ ជាសមិទ្ធិផលក្នុងឆ្នាំ២០១៧ កន្លងមក និងគាំទ្រឯកភាពខ្ពស់ ចំពោះប្រសាសន៍សំណេះសំណាលក្រើនរំលឹកដាស់តឿនចង្អុលបង្ហាញបន្ថែមទៀត របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណអភិបាលរាជធានីភ្នំពេញ និង សូមអបអរសាទរស្នាដៃនិងសមិទ្ធិផលក្នុងឆ្នាំ២០១៧ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយនិងការថ្លែងនូវការកោតសរសើរដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង អំណត់ព្យាយាម ក្លាហាន ប្តូរផ្តាច់ ក្នុងការអនុវត្តភារកិច្ច ដែលធ្វើឲ្យអាវុធហត្ថរាជធានីភ្នំពេញ ក្លាយជាកម្លាំងរួមមួយ មានលទ្ធភាពសម្រេចបាន នូវស្នាដៃ និងភារកិច្ច ដូចបានលើកឡើងខាងលើ ជាពិសេសសូមថ្លែងនូវ ការកោតសរសើរ ចំពោះស្មារតីឯករាជ្យ ម្ចាស់ការ របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលស្មារតីម្ចាស់ការ, ស្មារតីសន្សំសំចៃ, ស្មារតីសាមគ្គីឯកភាព គឺជាស្មារតីមិនធ្វើខ្ញុំគេ ដូច្នេះអ្វីដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំធ្វើដោយមិនរងចាំថ្នាក់លើ ដោយមិនរងចាំតែពីការសុំជំនួយ គឺពិតជាទទួលបានលទ្ធផលល្អ។



ជាកិច្ចបញ្ចប់ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការបំពាក់គ្រឿងឥស្សរិយយស ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានស្នើសុំផ្តល់ជូនដល់នាយអាវុធហត្ថ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៣រូប ដែលមានស្នាដៃល្អ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈកាលកន្លងមក និងប្រកាសបិទកម្មវិធី បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ លើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយជោគជ័យ។

មានវីឌីអូខាងក្រោម សូមចុចចូលលីងនេះ⥤ https://youtu.be/jWxbhztXmIY

ផ្សាយផ្ទាល់ (Live) ទិដ្ឋភាពសមត្ថកិច្ចនាំឃាតក ដែលសម្លាប់នារីម្នាក់ ញាត់ចូលធុងទឹកកក

ផ្សាយផ្ទាល់ (Live) ទិដ្ឋភាពសមត្ថកិច្ចនាំឃាតក ដែលសម្លាប់នារីម្នាក់ ញាត់ចូលធុងទឹកកក រួចទៅយកបោះចោល នៅគល់ស្ពានព្រះគន្លង លើផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល មកធ្វើត្រាប់សកម្មភាពឡើងវិញ https://www.facebook.com/freshnewsasia/videos/908720849299707/?t=1148

ជនល្មើស០២នាក់ ជាឃាតករសម្លាប់មនុស្ស បានចាប់បានហើយ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ភ្្នំពេញ៖ បើតាម Page Facebok Official របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះព័ត៌មានដូចខាងក្រោម៖
កុកអាចភ្លេចជង់ តែជង់មិនដែលភ្លេចកុកឡើយ!
ជិត០៣ខែមកហើយ ដែលជនល្មើស០២នាក់ ជាឃាតករសម្លាប់មនុស្ស ក្នុងឆាកប្រយុទ្ធកាប់ចាក់ កាលពីវេលាយប់ម៉ោង ០១និង១០នាទី ថ្ងៃទី២៥ ឈានចូល២៦ ខែ១២ ឆ្នាំ២០១៧ នៅចំណុច ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរត់គេចពីសំណាញ់ច្បាប់។
នៅទីបំផុត ឃាតករទាំង០២នាក់ ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយ មូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ, ខណ្ឌដូនពេញ និង ខណ្ឌឬស្សីកែវ ធ្វើការប្រម៉ាញ់ចាប់បាន តាមអំណាច ដីកាបញ្ជាឱ្យចូលខ្លួន របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លេខ០៨៣/២០១៨ អ.យ.ឋ និង ០៨៤/២០១៨ អ.យ.ឋ ក្នុងករណី ប៉ុនប៉ងឃាតកម្ម (បច្ចុប្បន្នជនរងគ្រោះបានស្លាប់) ។
ជនសង្ស័យទី១. ឈ្មោះ ចាន់ វ៉ាន់ណូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្ដិសុខ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួននៅចំណុចមុខ សាលាអន្តរជាតិផ្លេននីង ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ និងជនសង្ស័យទី២. ឈ្មោះ ចាន់ វ៉ាន់ណេត ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ត្រូវបានអាវុធហត្ថឃាត់ខ្លួន នៅចំណុច ផ្លូវបេតុង រោងចក្រសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គឺរំលឹកដែរថា កាលពីវេលាយប់ម៉ោង ០១និង១០នាថ្ងៃទី២៥ ឈានចូល២៦ ខែ១២ ឆ្នាំ២០១៧ នៅចំណុច ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីបើកការប្រយុទ្ធមួយកើតឡើង រវាងក្រុមក្មេងទំនើង០២ក្រុម ប្រដាប់ដោយ ដាវ ដំបង ដុំថ្ម បណ្តាលឲ្យជនរងគ្រោះ០២នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ និងស្លាប់បាត់បង់ជីវិតម្នាក់ព្រោះរបួសធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។
ជនរងគ្រោះទាំង០២នាក់មានឈ្មោះ
១. ហេង ចិត្តា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣១៩ ភូមិ សែនសុខ ៥ សង្កាត់ ឃ្មួញ (របួសធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន ក៏បណ្តាលឲ្យស្លាប់)
២.ឈ្មោះ ប្រាក់ សុខុន ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ រដ្ខាក រទឹកស្នាក់នៅ កន្លែងកើតហេតុខាងលើ (របួសមាត់ដេរ១០ថ្នេរ, ម្រាមដៃឆ្វេងដេរ១០ថ្នេ និង ម្រាមដៃស្តាំដេរ០៥ថ្នេរ)។
រីឯឃាតករដៃដល់ បានរត់គេចខ្លួនបាត់ស្រមោលតាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក៏ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមប្រម៉ាញ់ចាប់បាន និងបញ្ជូនឲ្យអធិការខណ្ឌសែនសុខដែលជាម្ចាស់ករណី កសាង សុំណុំរឿងបញ្ជូនទៅតុលាការ។








ក្រសួង​អប់រំ យុវជន និង​កីឡាចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី ការ​រៀបចំ​ប្រារព្ធ​សន្និបាត​បូក​សរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៦-២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំសិក្សា​២០១៧-២០១៨

        ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី ការ​រៀបចំ​ប្រារព្ធ​សន្និបាត​បូក​សរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៦-២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំសិក្សា​២០១៧-២០១៨ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃ​ទី​១៩-២១ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​ប្រារព្ធ​ពិធីបើក​ក្រោម​អធិបតីភាព​ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ នឹង​មាន​សមាសភាព​ចូលរួម​ចំនួន​ ១ ៥០០ រូប ។​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន-អូស្រ្តាលី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន-អូស្រ្តាលី





នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានប្រារព្វធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិស៊ីដនី ប្រទេសអូស្រ្តាលី។ ក្នុងកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសអាស៊ាន-អូស្រ្តាលី បានឯកភាពគ្នាក្នុងការចេញនូវ សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី លើសេចក្តីថ្លែងការណ៍ទីក្រុងស៊ីដនី មានចំនួន២៩ចំណុច ដែលក្នុងនោះមេដឹកនាំទាំងអស់ បានបញ្ជាក់ពីការ  ឆ្លុះបញ្ចាំងនូវសករាជថ្មីមួយនៃ ទំនាក់ទំនងអាស៊ាន-អូស្រ្តាលីកាន់តែជិតស្និទ្ធ ដែលត្រូវបានតម្លើងទៅជាភាពជាដៃគូ យុទ្ធសាស្រ្ត នៅឆ្នាំ២០១៤។ មេដឹកនាំទាំងអស់ បានធ្វើជាការអះអាងសារជាថ្មីថា នូវភាពជាដៃគូដ៏សំខាន់ និងរឹងមាំក្នុងតំបន់មួយ ដែលកំពុងទទួលនូវមានការផ្លាស់ប្ដូរសំខាន់ៗជាច្រើន។ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានបេ្តជ្ញាពង្រឹងនូវការងាររួម ដើម្បីរួមចំណែកសម្រេចបាន នូវតំបន់មួយប្រកបដោយសុខសុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជន។ ហើយក្នុងកិច្ចប្រជុំពេញអង្គនេះ ថ្នាក់ដឹកនាំប្រទេសអាស៊ាននីមួយៗក៏បានអញ្ជើញថ្លែងសន្ទរថារបស់ខ្លួនផងដែរ។ ក្នុងកិច្ចប្រជុំនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់អង្គប្រជុំដែលមានខ្លឹមសារថា៖ សម្តេចតេជោ ពិតជាមានក្ដីរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលជាគោលចរសំខាន់ថ្មីមួយក្នុងទំនាក់ទំនងរបស់យើង។៤៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី មានភាពចាស់ទុំ, បាននាំមកនូវវឌ្ឍនភាពជាវិជ្ជមាន ហើយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការលើកស្ទួយវិបុលភាពជូនដល់ប្រជាជនរបស់យើង។ កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះតួរនាទីរបស់អូស្ដ្រាលី ជាប្រទេសដៃគូសន្ទនាទីមួយរបស់អាស៊ាន ហើយសូមបន្ដគាំទ្រយ៉ាងមុតមាំរបស់អូស្ដ្រាលី ដល់សហគមន៍អាស៊ាន។ កម្ពុជាសូមលើកទឹកចិត្តអូស្ត្រាលី ឲ្យជួយគាំទ្រដល់ការអនុវត្តន៍ផែនការការងារនេះ និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍គម្រោងទាំង៥ ដែលកំពុងតែត្រូវបានរៀបចំដោយប្រទេស CLMV។

ក្នុងស្មារតីនេះ សម្តេចតេជោ សូមអោយអាស៊ាន និងអូស្រ្តាលីគួរពិចារណាកំណត់ទិសដៅអនាគត់ដូចខាងក្រោម៖

ទី១៖ សន្ដិភាព, សន្ដិសុខ, និងស្ថិរភាព គឺចំណុចស្នូលសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្រ្តាលី ព្រោះវាគឺជាមូលដ្ឋានគ្រឹះនៃការរីកចម្រើន និងវិបុលភាព នៅក្នុងតំបន់ទាំងមូល។

ទី២៖ ត្រូវជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។ អូស្ដ្រាលី បានដាក់ទុនក្នុងតំបន់អាស៊ីអាគ្នេយ៍ អស់ពេលច្រើនទស្សវត្សរ៍មកហើយ តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតឲ្យធ្វើការសិក្សា និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅអូស្ដ្រាលី និងដាក់ចេញនូវផែនការកូឡុំបូថ្មីរបស់អូស្ដ្រាលី។ ជាលទ្ធផល, មានបញ្ញវន្ដជាច្រើន ដែលបានបញ្ចប់ការសិក្សានៅអូស្ដ្រាលី ហើយកំពុងតែចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងដំណើរការអភិវឌ្ឍប្រទេសរៀងខ្លួន, ទាំងក្នុងផ្នែករដ្ឋ និងឯកជន។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍ ចំពោះការពង្រឹងនូវផែនការកូឡុំបូថ្មីរបស់អូស្ដ្រាលីដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ឲ្យកាន់តែប្រសើរ ដោយគាំទ្រដល់សិស្ស-និស្សិតអូស្ដ្រាលី ទៅសិក្សា និងអនុវត្តន៍ការងារ នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។

ទី៣៖ នៅក្នុងការប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (RCEP)នៅទីក្រុងម៉ានីល កន្លងទៅ, ថ្នាក់ដឹកនាំទាំងអស់បានប្ដេជ្ញាចិត្តបញ្ចប់ការចរចា RCEP នៅឆ្នាំ២០១៨នេះ។ កម្ពុជាសូមស្នើឲ្យអាស៊ាន-អូស្ដ្រាលី និងប្រទេសដៃគូដទៃទៀត បញ្ចប់ការចរចា RCEP ទៅតាមពេលវេលាដែលបានកំណត់។

ទី៤៖ កម្ពុជាសូមលើកទឹកចិត្តអូស្ដ្រាលី ឲ្យបន្ដគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ ជាពិសេសតាមរយៈយន្ដការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនិងបញ្ហាប្រឈមសន្ដិសុខមិនប្រពៃណីនានា ដូចជា បញ្ហាភេរវកម្ម, គ្រោះមហន្ដរាយធម្មជាតិ, ការប្រែប្រមួលអាកាសធាតុ, អន្ដោប្រវេសន៍ អន្ដរជាតិ និងជំងឺរាតត្បាត ជាដើម ដើម្បីធានានូវសុខដុមរនា ជូនប្រជាជនក្នុងតំបន់អាស៊ីបូព៌ា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងអាស៊ាន និងកម្ពុជា សហគ្រាសធុនតូច និងមធ្យម រួមទាំងសហគ្រាសមីក្រូផង គឺជាដ៏សំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយកំណើននៃបណ្ដាប្រទេសសមាជិក, ដែលបង្កើតបានជាមូលដ្ឋានផលិតដ៏ធំ និង ស្រូបយកកម្លាំងពលកម្មយ៉ាងច្រើន។ សម្តេចសូមអរគុណដល់អូស្ដ្រាលី ដែលបានអញ្ជើញសហគ្រិនឆ្នើមវ័យក្មរងរបស់កម្ពុជា ចូលរួមក្នុងសន្និសីទសហគ្រាសធុនតូច និងមធ្យមកន្លងមកផងដែរ។ កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រ និងចូលរួមជាមួយអូស្រ្ដាលី និងសហគមន៍អន្ដរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃអំពើហិង្សាជ្រុលនិយម រ៉ាឌីកាល់និយម និងភេរវកម្មគ្រប់រូបភាព សំដៅលើកកម្ពស់សន្ដិភាព សន្ដិសុខ និងស្ថេរភាព ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ក៏ដូចជាលើសកលលោក។

កម្ពុជាសូមស្វាគមន៍ និងគាំទ្រការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងអាស៊ាន និងអូស្ដ្រាលី ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មអន្ដរជាតិ កម្ពុជា ក៏សូមមស្វាគមន៍នូវគំនិតផ្ដើមទាំងឡាយរបស់អូស្ដ្រាលី សំដៅធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីសម្រេចបាននូវការលើកតម្កើងកិច្ចសហប្រតិបត្តិការ និងមិត្តភាពនៃតំបន់ទាំងពីរ ហើយកម្ពុជា គាំទ្រការអនុម័ត សេចក្ដីថ្លែងការណ៍ទីក្រុងស៊ីដនី និងស្នើឲ្យមន្រ្តីពាក់ព័ន្ធជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្ដីថ្លែងការណ៍នេះផងដែរ៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុប្រទេសវិញ




       នៅពេលរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ សម្ដេចបានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់បាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦-១៨ មីនា នៅទីក្រុង Sydney, Australia កន្លងទៅនេះ។

សម្ដេចមានមោទនៈភាពងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ឋផលវិជ្ជមានជាច្រើនអំពីកិច្ចប្រជុំកំពូលពិសេស ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាអាស៊ាននិងអូស្រ្តាលីត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលីកាន់តែមានទំនាក់ទំនងល្អជិតស្និទជាមួយកម្ពុជាដែលប្រទេសយើងទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ជាង៨៧លានដុល្លារដល់កម្ពុជាទៀតផង។ លទ្ឋផលជោគជ័យទាំងនេះ គឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ទន្ទឹមនឹងលទ្ឋផលជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស ក៏យើងទទួលបាននូវជោគជ័យដ៏ធំធេងបំផុតមួយទៀត គឺបងប្អូនកូនក្មួយខ្មែរដែលកំពុងរស់នៅក្នុងប្រទេស New Zealand និង Australia បានយល់ដឹងកាន់តែច្បាស់អំពីការរីកចម្រើន និងទិសដៅអភិវឌ្ឍន៍នៃប្រទេសជាតិដែលកំពុងឈានឆ្ពោះទៅរកវឌ្ឍនៈភាពផ្តោតលើផលប្រយោជន៍ជាតិទាំងមូល មិនដូចការលាបពណ៍មួលបង្កាច់ដោយជនខិលខូចអគតិមួយចំនួនតូចនោះឡើយ។ ពេលនេះទាំងពលរដ្ឋខ្មែររស់នៅក្នុង និងក្រៅប្រទេសកាន់តែមានអារម្មណ៍កក់ក្តៅជិតស្និទរួបរួមគ្នាជាធ្លុងមួយដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍអោយស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដូចខ្ញុំបានបញ្ជាក់រួចហើយ គឺខ្ញុំគោរពស្រឡាញ់បងប្អូនទាំងអស់គ្នា ទោះបីមាននិន្នាការនយោបាយបែបណាក៏ដោយ ព្រោះយើងសុទ្ឋតែមានឈាមជ័រខ្មែរដូចគ្នា។

ម្យ៉ាងវិញទៀត សម្ដេចបានអរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលបានទទួលស្វាគមន៍សម្ដេច យ៉ាងកក់ក្តៅរាក់រាក់បំផុតនៅក្នុងប្រទេសអូសរ្តាលី។ សម្ដេចបានជូនពរដល់
បងប្អូនទាំងក្នុងនិងក្រៅប្រទេសជួបតែសេក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ប៊ែលធី គ្រុប បានរៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ និងធ្វើបទបង្ហាញ ស្ដីពីការផ្ដល់កញ្ចប់តាវកាលិក ថែទាំសុខភាព


- កាលពីព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ប៊ែលធី គ្រុប បានរៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ និងធ្វើបទបង្ហាញ ស្ដីពីការផ្ដល់កញ្ចប់តាវកាលិក ថែទាំសុខភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងឯកឧត្តម ម៉េង ហុង នាយករង បេឡាជាតិរបបសន្តិសុខសង្គម និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលសហសិក្សានៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង ស្ថិតនៅអគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ)។
 “ប៊ែលធី គ្រុប តែងតែមាន ទស្សនៈរបស់ខ្លួនអំពីសុខទុក្ខរបស់បុគ្គលិកថា៖ "សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជនជាសម្បត្តិរបស់ជាតិ"




​សម្រស់ភ្នំ​សំបុក នៃខេត្្តក្រចេះ


​    ភ្នំ​សំបុកមាន​ទីតាំង​នៅក្នុង​ភូមិ​ថ្ម​គ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ មានចម្ងាយ១០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​ចាស់​។​​ ភ្នំ​សំបុកមាន​កម្ពស់​៧០​ម៉ែត្រ ដែលភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​តាមផ្លូវលំ​ក្រាលគ្រួសក្រហម ​ខាងស្ដាំ​ដៃ​និង​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ពីផ្លូវធំ​ដើម្បីទៅដល់​ភ្នំ។ ​ភ្នំ​តូច​នេះ​គ្របដណ្ដប់​ដោយ​ដើមឈើ​ជាច្រើន​ប្រភេទ ហើយមានម្លប់ យ៉ាងត្រជាក់ ត្រឈឹមត្រឈៃ។
នៅលើភ្នំសំបុកក៌មានកូនភ្នំចំនួន២បន្ថែមទៀត ដែលភ្នំោះថាភ្នំប្រុស ភ្នំស្រី។បងប្អូនប្រហែលជាឆ្ងល់ពីការអត្ថាធិប្បាយរបស់ខ្ញុំជាក់ជាមិនខាន ព្រោះបងប្អូនធ្លាប់តែលឺ និងធ្លាប់តែស្គាល់ ភ្នំប្រុស ភ្នំស្រី ដែលស្ថិតនៅលើទឹកដីខេត្តកំពង់ចាមតែ
ប៉ុណ្ណោះ ជាការពិតណាស់នៅលើភ្នំសំបុក ពិតជាមានភ្នំប្រុស ភ្នំស្រី ពិតប្រាកដមែន ហើយប្រវត្តិភ្នំប្រុស ភ្នំស្រី នៅទីនេះក៌ប្រហាក់ប្រ
ហែលទៅនឹង ប្រវត្តិភ្នំប្រុស ភ្នំស្រី ដែលស្ថិតនៅខេត្តកំពង់ចាមដែរ។
ភ្នំស្រីមានកំពស់ខ្ពស់ជាងភ្នំប្រុស។ ចំពោះឈ្មោះ ភ្នំប្រុស ភ្នំស្រី នៅទីនេះប្រជាពលរដ្ឋមិនបានប្រើទេ
ព្រោះភ្នំទាំងពីនេះស្ថិតនៅភ្នំលើសំបុកតែមួយដូច្នេះហើយទើបពួកគាត់ហៅត្រឹមតែភ្នំសំបុក។ ហើយរីឯពាក្យភ្នំសំបុកនេះក៌ធ្លាប់មានរឿងនិទានដែរ។ តាមការដំណាលរបស់តាម្ចាស់ស្រុកបានឲដឹងថា "កាលដើមឡើយ នៅជើងភ្នំសំបុកសំបូររ៉ែមាសច្រើនណាស់ រីឯព្រះមហាក្សត្រ ក៌ហៅជាងទងឲមកស្នាក់នៅទីនេះ ដើម្បីយកមាសទាំងនោះមកផលិតធ្វើជាងគ្រឿងអលង្ការ ហើយប្រជាពលរដ្ឋក៌ហៅទីនោះថា ភ្នំសំបុកមាស ហើយយូរៗទៅក៌ ក្លាយជាភ្នំសំបុករហូតដល់សព្វថ្ងៃនេះតែម្ដង។
ដើម្បីឡើងមកដល់ភ្នំសំបុក យើងត្រូវធ្វើដំណើរឆ្លងកាត់ជណ្ដើរ ១៦០ កាំ បើយើងធ្វើដំណើរបន្តឡើងមកវិហារភ្នំប្រុស យើងត្រូវឆ្លងកាត់ជណ្ដើរ ៤០ កាំ តែបើយើងធ្វើដំណើរឡើងទៅភ្នំស្រីវិញគឺត្រូវឆ្លងកាត់២ដំណាក់កាលគឺ ៖

.ដំណាក់កាលទី១ ឆ្លងកាត់ជណ្ដើរ ៧៦ កាំ
.ដំណាក់កាលទី២ ឆ្លងកាត់ជណ្ដើរ ១២៨ កាំ
នៅលើភ្នំស្រីគឺមានអាស្រមចំនួន២គឺ
.អាស្រមទី១ តំកល់រូបព្រះពុទ្ធ
.អាស្រមទី២ តំកល់រូបសំណាក់លោកតា ទប់
តាមកាលដំណាលថាលោកតា ទប់ ជាមេទ័ពដ៌ក្លាហាន ក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពាន ប៉ុន្តែក្រោយមក លោកតាក៌បានពលីជីវិតនៅក្នុងសង្រ្គាម ហើយប្រជាពលរដ្ឋនៅក្នុងតំបន់នោះក៌បានកសាងរូបសំណាក់លោកតា ទប់ នេះឡើងដើម្បីតំណាងឲរូបលោកតា ទប់ ហើយប្រជាពលរដ្ឋក៌ឲឈ្មោះរូបសំណាក់នេះថា"លោកតា ទប់ៗ" ។
បារមីលោកតា ទប់ខ្លាំងក្លាណាស់កាលពីសម័យមុន លុះមកដល់សម័យក្រោយមក រូបសំណាក់របស់លោកតា ទប់ ត្រូវបានជនទុច្ចរិកគាស់យកអស់១កំណាត់ខាងលើទៅបាត់ ប៉ុន្តែបច្ចុប្បន្នរូបសំណាក់នេះត្រូវបានកសាងឡើងវិញ។ រីឯនៅចង្កេះភ្នំស្រី ពីមុខអាស្រមលោកតា ទប់ ក៌មានអាស្រមព្រះគោ១ទៀត ដែលបែរមុខទៅទិសខាងជើង។
បើសិនបើយើងឡើងទៅដល់កំពូលភ្នំស្រី នោះប្រាកដណាស់អារម្មណ៌របស់យើងច្បាស់ជាស្រស់ថ្លា ចាកផុតអស់ទុកសៅម៉ង ទទួលយកខ្យល់អាកាសបរិសុទ្ធ នឹងគយគន់ទេសភាពតាមដងទន្លេមេគង្គ នឹង ស្រូវស្រែ ចំការរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះជាមិនខាន។ នេះជាវីដេអូពីសម្រស់របស់ ​ភ្នំ​សំបុក នៃខេត្តក្រចេះ⇛៖ ​https://youtu.be/jh_37zDB8b4